នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជេីញចូលរួមកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជេីញចូលរួមកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចូលរួមពិភាក្សាពីអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត។
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា បែបបទ និងនីតិវិធីនៃការផ្តល់លិខិតធ្វើដំណើរ ការដកហូត និងមោឃភាព លិខិតធ្វើដំណើរ៕