ឧត្ដមសេនីយ៍ទោ ស៊ឹម វណ្ណដេត អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ អញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ដើម្បីរឹតបន្តឹងការលួចឆ្លងដែនដោយខុសច្បាប់ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩
កណ្តាល៖ នៅថ្ងៃចន្ទ ០៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទីលោកឧត្ដមសេនីយ៍ទោ ស៊ឹម វណ្ណដេត អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ធ្វើការប្រជុំជួរត្រួតពិនិត្យកម្លាំងព្រមទាំងផ្សព្វផ្សាយឲ្យមន្ត្រីទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩។
ព្រមជាមួយគ្នានេះដែរ លោកឧត្ដមសេនីយ៍ទោ ស៊ឹម វណ្ណដេត បានណែនាំកម្លាំងឲ្យពង្រឹងសកម្មភាពការត្រួតពិនិត្យអ្នកដំណើរមធ្យោបាយចេញ-ចូលប្រទេស ឆ្លងកាត់ព្រំដែន ពង្រឹងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ការគេចវេសពីការធ្វើចត្តាឡីស័កទាំងពលរដ្ឋខ្មែរ និងជនបរទេស ដោយការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងបានណែនាំឲ្យកងកម្លាំងទាំងអស់បង្កើនការរក្សាអនាម័យ រក្សាគម្លាតសង្គម និងគម្លាតបុគ្គលផងដែរ៕