ព័ត៌មានថ្មីបំផុត


ត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត​ ទោស័ក​ ព.ស​.២៥៦៤ ត្រូវនឹងថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីលោកឧត្ដមសេនីយ៍ទោ អ៊ុច សុធារ័ត្នអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ធ្វើការប្រជុំជួរត្រួតពិនិត្យកម្លាំង ព្រមទាំងផ្សព្វផ្សាយឲ្យមន្ត្រីទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩។

ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ អ៊ុច សុធារ័ត្នបានណែនាំកម្លាំងឲ្យពង្រឹងសកម្មភាព ការត្រួតពិនិត្យអ្នកដំណើរមធ្យោបាយចេញ-ចូលប្រទេស ឆ្លងកាត់ព្រំដែន ពង្រឹងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ការគេចវេសពីការធ្វើចត្តាឡីស័កទាំងពលរដ្ឋខ្មែរ និងជនបរទេស ដោយការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ហើយបានណែនាំឲ្យកងកម្លាំងទាំងអស់បង្កើនការរក្សាអនាម័យ រក្សាគម្លាត។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន ក៏បានចុះត្រួតពិនិត្យតាមគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍ រួមមានគោលដៅបែបបទ ស្លាបឆ្វេង-ស្តាំ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ