ឧត្តមសេនីយ៍ត្រី សុខ វណ្ណៈ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ដឹកនាំក្រុមការងារចុះពង្រឹងការងារជំនាញគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដើម្បីចូលរួមទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់
ព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី សុខ វណ្ណៈ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានដឹកនាំក្រុមការងារ ចុះពង្រឹងការងារជំនាញគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ និងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ស្តីអំពីការឆ្លងរីករាលដាលជាសកល នៃមេរោគកូវីដ-១៩ (Covid-19)។
លោកឧត្តមសេនីយ៍ត្រី សុខ វណ្ណៈ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ក៏បានបន្តចុះពិនិត្យភូមិសាស្រ្តជាក់ស្តែង ស្លាបស្តាំ ស្លាបឆ្វេងស្ថិតក្រោមការគ្រប់គ្រងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង៕