ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អញ្ជើញមកពិនិត្យទីតាំង របស់ក្រុមហ៊ុនប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ យូអិនឌីភី កម្ពុជា
ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានពិនិត្យឃើញប្រតិភូមួយក្រុម ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុចអមដំណើរដោយ លោក Luke Arnold ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា លោក Rhys Haynes លេខាធិការទី២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត អញ្ជើញមកពិនិត្យទីតាំង និងសង្កេតមើលកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ យូអិនឌីភី កម្ពុជា។
ការអញ្ជើញមកពិនិត្យទីតាំងនេះ ក៏មានការចូលរួមពី មន្រ្តីគយ និងរដ្ឋាករបាវិត និងប្រធានមន្ទីរ - ការិយាល័យជុំវិញខេត្តផងដែរ៕