ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៩និង០០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានប្រជុំពង្រឹងការងារជំនាញគ្រប់គ្រង់ច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ និងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានផ្តល់អំណោយដល់កងកម្លាំងការពារព្រំដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងកងយុទ្ធពលខេមរភូមិន្ទ ដែលបានសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងរួមមាន៖ ១-កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ មីចំនួន ៥០កេស ទឹកសុទ្ធចំនួន ៥០យួរ និង២-កម្លាំងយោធាកងពលតូចថ្មើជើងលេខ៥៣  មីចំនួន ៥០កេស ទឹកសុទ្ធចំនួន ៥០យួរ ផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ