ព័ត៌មានថ្មីបំផុត


បន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ យី ភាលីអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកវរសេនីយ៍ទោ ជា មករា បានអញ្ជើញដឹកនាំក្រុមការងារ ចុះពង្រឹងការងារជំនាញគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ និងការអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ស្តីអំពីការឆ្លងរីករាលដាលជាសកល នៃមេរោគកូវីដ-១៩ (Covid-19) នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ