ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ អញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពង្រឹងការងារជំនាញគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់
បាត់ដំបង៖ នាថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពង្រឹងការងារជំនាញគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ និងការអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ស្តីអំពីការឆ្លងរីករាលដាលជាសកល នៃមេរោគកូវីដ-១៩ (Covid-19)។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យភូមិសាស្រ្តជាក់ស្តែង ស្លាបស្តាំ ស្លាបឆ្វេង ស្ថិតក្រោមការគ្រប់គ្រងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង៕