ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពង្រឹងការងារនៅតាមបណ្តាបុស្តិ៍ចំណុះនាយកដ្ឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯកសារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញដឹកនាំការប្រជុំ ថា្នក់នាំអនុប្រធាននាយកដ្ឋាន ដើម្បីចាត់តាំងលោកអនុប្រធាននាយកដ្ឋាន ទទួលបន្ទុកតាមបណ្តាប៉ុស្តិ៍នីមួយៗ ចុះទៅពង្រឹងការងារនៅតាមបណ្តាប៉ុស្តិ៍ ចំណុះនាយកដ្ឋាន ដើម្បីត្រួតពិនិត្យ និងពង្រឹងនូវរាល់មធ្យោបាយ ទំនិញ មនុស្សដែលលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់ នៅនាយកដ្ឋានច្រកទ្វារទី២នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ បានលើកឡើកពីការរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់ នៅតាមច្រករបៀង កុំឲ្យមានការធ្វេសប្រហែសក្នុងការគ្រប់គ្រង ព្រមទាំងបានណែនាំបន្ថែមដល់លោកអនុប្រធាននាយកដ្ឋាន ត្រូវណែនាំដល់មន្រ្តីក្រោមឱវាទ ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរីករាលដាលជាសកលនៃជម្ងឺកូវីដ-១៩ (Covid-19)៕