នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកង់ជូនដល់ក្មួយៗសិស្សានុសិស្ស ២៥០នាក់ ក្នុងស្រុកបាណន់
បាត់ដំបង៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកង់ជូនដល់ក្មួយៗសិស្សានុសិស្ស ចំនួន ២៥០នាក់នៅក្នុងស្រុកបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌។
ការផ្តល់ជូនកង់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដល់សិស្សានុសិស្សក្នុងស្រុកបាណន់នេះ គឺជាការរួមចំណែកសម្រួលដល់ការធ្វើដំណើរ របស់ក្មួយៗសិស្សានុសិស្សដែលមានផ្ទះឆ្ងាយពីសាលារៀន។ ពិសេសដើម្បីជួយជំរុញឲ្យបំណងប្រាថ្នារបស់ក្មួយៗ បានសម្រេច ក្នុងបេសកកម្មសិក្សារៀនសូត្រ ឈានទៅទទួលបាននូវចំណេះដឹង ចំណេះធ្វើ ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់៕