ព័ត៌មានថ្មីបំផុត


កំពត៖ នាថ្ងៃទីពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០​និង៣០នាទីដោយមានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​ ក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ កាំង សាំងហុក​ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២​ តំណាងឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ប្រធាននាយកដ្ឋាន​ បានដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ប៊ុន សឿននាយរងផ្នែក​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនព្រែកចាក ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១​​។

ក្រុមការងារបាននាំយកថវិកាមួយចំនួន សម្រាប់ចូលបច្ច័យ​ និងរំលែកទុក្ខ​ដល់គ្រួសារសព​ ដែលទទួលបាននូវថវិកាមាន ថវិកា​សមាគមមិត្តនគរបាលចំនួន ៦លានរៀល, ថវិការបស់អគ្គនាយកអន្តោប្រវេសន៍ចំនួន ៤លានរៀល, ថវិការបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សារិន​ សារីណូ​ ប្រធាននាយកដ្ឋានច្រកទ្វារទី២ចំនួន ១លានរៀល, ថវិកាសាមគ្គីរបស់នាយកដ្ឋានច្រកទ្វារទី២ចំនួន៦០ម៉ឺនរៀល សរុបថវិកាចូលរួមរំលែកទុក្ខមាន​ ១១,៦០០,០០០រៀល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ