នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត រៀបចំបើកវគ្គបណ្តុះបណ្តាលខ្លី អំពីរបៀបបញ្ចូលទិន្នន័យ និងសំណុំឯកសារជនបរទេសអន្តោប្រវេសន្ត ក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត (IMS)
ភ្នំពេញ៖ នាថ្ងៃចន្ទ ០៤រោច ខែមាឃ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣0នាទី នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំបើកវគ្គបណ្តុះបណ្តាលខ្លី អំពីរបៀបបញ្ចូលទិន្នន័យ និងសំណុំឯកសារជនបរទេសអន្តោប្រវេសន្ត ក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត (IMS) ជូនដល់ នាយរងប៉ុស្តិ៍ នាយរងផ្នែកនិងមន្រ្តីប៉ុស្តិ៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណ ពិសាខា, ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌី ដាម៉ង់ អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក ឌឹម រ៉ា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាន, លោកនាយ-នាយរងការិយាល័យ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត សរុបចំនួន ១៤០រូប៕