តំណាងឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា និងថវិកាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក ហ៊ល ចន្ទរាសី
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចាត់តាំងលោកឧត្តមសេនីយ៍ទោ រុន សុវណ្ណាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងក្រុមការងារ នាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា និងថវិកាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សរុបចំនួន ១៥,៥៨០,០០០ ៛ ( ដប់ប្រាំលាន ប្រាំរយប៉ែតសិបពាន់រៀល) ប្រគល់ជូនគ្រួសារនៃសពលោកអនុសេនីយ៍ឯក ហ៊ល ចន្ទរាសី នាយរងផ្នែក នៃការិយាល័យចណុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដោយរោគាពាធ (ជម្ងឺលើសឈាម) ជន្មាយុ ៣១ឆ្នាំ៕