ព័ត៌មានថ្មីបំផុត


ព្រះវិហារ៖ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង​ ១៤និង០០នាទី​ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ ឌី​ ដាម៉ង់ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកម្មវិធីប្រកាស ចូលកាន់មុខតំណែងអភិបាលរង​ នៃគណៈអភិបាលខេត្តព្រះវិហារ​ របស់លោកស្រី​ ប៉ាង​ រ៉ាវី​  ក្រោមអធិបតីភាព​ ឯកឧត្តម​ លេង​ វី​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅសាលាខេត្តព្រះវិហារ។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាលខេត្តព្រះវិហារ និងឯកឧត្តម​ លោកជំទាវ​  តំណាងមកពីស្ថាប័នពាក់ព័ន្ធជាភ្ញៀវកិត្តិយស៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ