ឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៊ី ដឹកនាំកម្លាំងទៅចូលរួមអបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដល់វរៈយោធាការពារព្រំដែនវៀតណាម ៨០១ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ហ័រលឺ វៀតណាម
ក្រចេះ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី លោកឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៊ី នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានដឹកនាំកម្លាំង ដើម្បីចូលរួមអបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដល់វរៈយោធាការពារព្រំដែនវៀតណាម ៨០១ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ហ័រលឺ វៀតណាម នៅចំណុចបង្គោលព្រំដែនលេខ៦៩។
បន្ទាប់ពីកិច្ចសំណាលសួរសុខទុក្ខ ដោយមានការសំណូមពរពីភាគីទាំងពីរ លើការសំរបសំរួលមធ្យោបាយដឹកជញ្ជូន ឆ្លងកាត់ ទៅមករវាងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ-ហ័រលឺ និងជូនវត្ថុអនុស្សាវរីយ៍ ហើយពិធីនេះបានបញ្ចប់ទៅ ដោយស្មារតី សាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អ រវាងភាគីពីរ ៕