ព័ត៌មានថ្មីបំផុត


កំពង់ចាម៖ នារសៀលថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែមថេង អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារដោះស្រាយបណ្ដឹង បានអញ្ជើញបើកកិច្ចប្រជុំ ដោះស្រាយបណ្ដឹងតវ៉ាជនបរទេសអន្តោប្រវេសន្ត ចំនួន ០២ករណី នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។

នៅក្នុងការដោះស្រាយបណ្ដឹងតវ៉ា ជនបរទេសអន្តោប្រវេសន្តចំនួន ០២ករណី ដែលមានឈ្មោះ សុខ ផល្លី ភេទស្រី និងឈ្មោះ សុខគឿង ភេទប្រុស ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ អនុប្រធានក្រុមការងារដោះស្រាយបណ្ដឹង ០៣នាក់, លោកឧត្តមសេនីយ៍ត្រី ស្នងការងផែនអន្តោប្រវេសន៍, លោកវរសេនីយ៍ឯក នាយការិយាល័យអន្តោប្រវេសន៍ និងអនុវត្តនីតិវិធី, លោកស្រីតំណាងអភិបាលក្រុងកំពង់ចាម, លោកនាយរងការិយាល័យ និងនាយផ្នែកអន្តោប្រវេសន៍, លោកអធិការរងផែនអន្តោប្រវេសន៍ និងនាយរងផ្នែក, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកុក, លោកចៅសង្កាត់ និងលោកមេភូមិ។

ស្របពេលជាមួយគ្នានេះក្រុមការងារ បានដំណើរការសួរ និងសម្ភាសន៍តាមនីតិវិធី ដើម្បីស្វែងរកការពិត អំពីឯកសារភ័ស្តុតាង, សាក្សី, ប្រវត្តិកំណើតរបស់ឈ្មោះ សុខ ផល្លី និងឈ្មោះ សុខ គឿង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ