ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង​ ១០និង០០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលបែបបទជូនក្រុុមសិក្ខាម មន្រ្តីនគរបាលជាតិ ចំនួន ៧៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អុល សុភ័ក្រ្ត​ នាយការិយាផែនការ នៃនាយកដ្ឋានបុគ្គលិក បានធ្វើដំណើរវិលត្រឡប់មកកាន់ប្រទេសវិញបន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជំនាញតម្រួត និងពន្ធនាគារ នៅមហាវិទ្យាល័យតម្រួតប្រជាជន នៃក្រសួងនគរបាលវៀតណាម។

ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលក្រុមការងារចត្តាឡីស័ក បានអនុវត្តតាមវិធានការរបស់ក្រសួង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ