លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចុះត្រួតពិនិត្យកម្លាំង និងផ្តល់មតិណែនាំអំពីការអនុវត្តវិន័យ របៀបរបបការងារ ដល់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប
សៀមរាប៖ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២១ វេលាម៉ោង ០៨និង៣០នាទី លោកឧត្តមសេនីយ៍ទោ ឡុង មិថុនា និងលោកឧត្តមសេនីយ៍ត្រី អ៊ុក ឡុង អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងក្នុងកងជួរ និងផ្តល់មតិណែនាំអំពីការអនុវត្តវិន័យរបៀបរបបការងារ និងការវិវត្តនូវសភាពការណ៍បច្ចុប្បន្ន ដល់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
បន្ទាប់ពីត្រួតពិនិត្យកម្លាំងរួចមក លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យ សម្ភារៈមធ្យោបាយ និងទីតាំងគោលដៅសំខាន់ៗ ក្នុងអាកាសយានដ្ឋាន ដើម្បីត្រៀមអនុវត្តនូវបញ្ជាថ្នាក់ដឹកនាំឲ្យមានប្រសិទ្ធភាព៕