ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ  ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញប្រកួតកីឡាវាយកូនគោល អបអរសាទរទិវាជ័យជម្នះ ៧មករាក្រោមការដឹកនាំការប្រកួតដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។​

ការប្រកួតកីឡាវាយកូនគោលនាឱកាសនោះ បានប្រព្រឹត្តទៅនៅទីលានប្រកួត Vattanac Golf  Resort ជាយរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមប្រកួតពីឯកឧត្តម អស់លោកជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាច្រើនរូបទៀត ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ