ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ១៣នាក់ ពីអាជ្ញាធរថៃ
បន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣៥នាទី បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១៣នាក់ ស្រី ០៣នាក់។
ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។
ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕