ជនបរទេសអន្តោប្រវេសន្តចំនួន ០៧គ្រួសារ ស្នើសុំ និងបន្តសុពលភាពប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
សៀមរាប៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ការិយាល័យគ្រប់គ្រងជនបរទេស ជំនាញផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលធ្វើ និងបន្តប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដល់ជនបរទេសអន្តោប្រវេសន្ត បានចំនួន ០៧គ្រួសារ។
ក្នុងការធ្វើប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដល់ជនបរទេសអន្តោប្រវេសន្ត ទាំង ០៧គ្រួសារ មានមនុស្ស ០៨នាក់ ស្រី ០៦នាក់ បានស្នើសុំធ្វើប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍លើកដំបូងចំនួន ០១គ្រួសារ មានមនុស្ស ០១នាក់ ស្រី ០១នាក់ និងបន្តសុពលភាពប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍លើកទី១ ចំនួន ០៦គ្រួសារ មានមនុស្ស ០៧នាក់ ស្រី ០៥នាក់៕