អ្នកដំណើរ១៧នាក់ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដោយអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល
ក្រចេះ៖ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទចូលប្រទេស ជូនអ្នកដំណើរសញ្ជាតិវៀតណាម មានចំនួន ១៦នាក់ ស្រី ០១នាក់ និងជនជាតិចិន ០១នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅទីស្នាក់ការក្រុមហ៊ុន ដុងភូ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុង ក្រចេះ ខេត្តក្រចេះ៕