ព័ត៌មានថ្មីបំផុត


ស្ទឹងត្រែង៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨និង១៥នាទី លោកវរសេនីយ៍ឯក ឈូន នា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ តាមគោលដៅប្រតិបត្តិការក្នុងរង្វង់ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។

ជាមួយគ្នានេះដែរ លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១  បានណែនាំដល់មន្ត្រី ឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ