ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចុះមកសំណេះសំណាល សួរសុខទុក្ខ និងពាំនាំនូវថវិកាមួយចំនួន សម្រាប់ឧបត្ថម្ភដល់មន្ត្រីក្រោមឱវាទប៉ុស្តិ៍
ព្រះសីហនុ៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦និង១៥នាទី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះមកធ្វើការសំណេះសំណាល សួរសុខទុក្ខ និងពាំនាំនូវថវិកាមួយចំនួន សម្រាប់ឧបត្ថម្ភដល់មន្ត្រីក្រោមឱវាទ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុទាំងអស់៕