នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ អញ្ជើញចុះពិនិត្យផ្ទាល់តាមគោលដៅប្រតិបត្តិការ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង១៥នាទី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងជំនួយការដឹកនាំនាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះពិនិត្យផ្ទាល់តាមគោលដៅប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បាននាំយកនូវមីចំនួន ១០កេសធំ ស្មើនឹង ៦០កេសតូច ប្រគល់ជូន ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ដើម្បីចែកជូនដល់កងកម្លាំងចម្រុះ ដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តរបស់ប៉ុស្តិ៍៕