ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ដល់មន្ត្រីចត្តាឡីស័ក នគរបាលអន្តោប្រវេសន៍ និងស្ថាប័នពាក់ព័ន្ធប្រចាំច្រកទ្វារ
ស្ទឹងត្រែង៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ប្រតិបត្តិការសឹករងខេត្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខ មន្ត្រីចត្តាឡីស័ក នគរបាលអន្តោប្រវេសន៍ និងស្ថាប័នពាក់ព័ន្ធប្រចាំច្រកទ្វារ រួមទាំងត្រួតពិនិត្យទីកន្លែងធ្វើចត្តាឡីស័ក សម្រាប់ទទួលពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ៕