លោកវរសេនីយ៍ឯក ឈូន នា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ អញ្ជើញមកប្រជុំ សំណេះសំណាល សួរសុខទុក្ខ ដល់មន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល
ស្ទឹងត្រែង៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទី លោកវរសេនីយ៍ឯក ឈូន នា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញមកប្រជុំ សំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យកម្លាំងក្នុងកងជួរ ពង្រឹងការងារជំនាញដល់មន្ត្រី និងការងារទទួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។
ជាមួយគ្នានេះ លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានណែនាំដល់មន្ត្រី ឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានម៉ត់ចត់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕