ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤និង១៥នាទី លោកឧត្តមសេនីយ៍ត្រី ឌី សោភា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញបើកកិច្ចប្រជុំ ស្តាប់ការរាយការណ៍អំពីសកម្មភាព និងការអនុវត្តការងារជំនាញកន្លងមក របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី។

លោកឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន ក៏បានធ្វើការណែនាំដល់មន្ត្រីប៉ុស្តិ៍ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦បបជ ពង្រឹងលើការងារជំនាញ ពង្រឹងការត្រួតពិនិត្យចំពោះអ្នកដំណើរ ក៏ដូចជាមធ្យោបាយចូល-ចេញប្រទេស ជាពិសេសមុខសញ្ញាបញ្ជីខ្មៅ ពង្រឹងការប្រចាំការល្បាតតាមស្លាបឆ្វេង-ស្លាបស្តាំ នៃរង្វង់ភូមិសាស្រ្តប្រតិបត្តិការរបស់ប៉ុស្តិ៍ និងការងារទទួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អនុប្រធាននាយកដ្ឋាន ក៏បានក្រើនរំលឹកដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ ត្រូវរក្សាការសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងជាពិសេសអនុវត្តវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ត់ចត់ខ្ជាប់ខ្ជួន៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ