ព័ត៌មានថ្មីបំផុត


ឧត្តរមានជ័យ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨និង២០នាទី លោកវរសេនីយ៍ឯក ឡុង ណាវុធ អនុប្រធាននាយដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះត្រួតពិនិត្យ ក្នុងរង្វង់ភូមិសាស្រ្តប្រតិបត្តិការ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងត្រួតពិនិត្យកម្លាំង ស្រង់វត្តមានមន្រ្តីនគរបាលជាតិបម្រើការងារ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ទាំងអស់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក ឡុង ណាវុធ អនុប្រធាននាយដ្ឋានច្រកទ្វារទី១ មានមតិណែនាំមួយចំនួនដល់កងកម្លាំងមានដូចជា ត្រូវពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ, ត្រូវចូលរួមសហរការជាមួយសម្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ការពារទប់ស្កាត់អំពើភាវរកម្មឆ្លងដែន និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម, គ្រប់គ្រងការវិលត្រឡប់របស់ពលរដ្ឋខ្មែរ ដែលចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងត្រូវមានវិធានការការពារ និងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ