ព័ត៌មានថ្មីបំផុត


ប៉ៃលិន៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣៥នាទី លោកវរសេនីយ៍ឯក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានចូលរួមកិច្ចប្រជុំស្ដីពី ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់តាមបន្ទាត់ព្រំដែន វិធានការការពារ ទប់ស្កាត់ការីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ និងការគ្រប់គ្រងពលករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនមក នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តម នាយ ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការប្រចាំទិសភូមិភាគទី៤-៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

អញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ មានឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលព្រំដែន, ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍, ឯកឧត្តម លោកជំទាវ, លោកលោកស្រី ព្រមទាំងលោកឧត្ដមសេនីយ៍ វរសេនីយ៍, ប្រធាន អនុប្រធានអង្គភាព និងស្ថាប័ន ពាក់ព័ន្ធជាច្រើននាក់ទៀត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ