ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃពុធ ១រោច  ខែបុស្ស  ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ធា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១  ជូនដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍  និងលោកជំទាវ សូមបានប្រកបដោយកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ