ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនាអគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងថ្នាក់ដឹកនាំនាយកដ្ឋានអញ្ជើញចូលរួមជូនពរ ឆ្នាំថ្មី ឆ្នាំសកល ២០២១ ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រកបដោយកាយពលមាំមួន សុខភាពបរិបូណ៍ និងបន្តរួមចំណែកដឹកនាំអង្គភាព ប្រកបដោយជោគជ័យ និងក៏សូមជូនពរ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាស្រលាញ់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួបប្រទះតែសិរីសួស្ដី ជ័យមង្គលវិបុលសុខ និងពុទ្ធពរទាំង ០៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃៀង ឃ្លាតឡើយ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ