នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករង អញ្ជើញមកប្រជុំ សំណេះសំណាល និងណែនាំអំពីជំនាញអន្តោប្រវេសន៍ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ៖ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងជំនួយការដឹកនាំនាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញមកប្រជុំ សំណេះសំណាលស្ដីពីការត្រៀមកម្លាំងចូលរួមសហការអនុវត្តដីកាតុលាការ វិធានការ នៃការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងណែនាំអំពីជំនាញអន្តោប្រវេសន៍ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅសាលប្រជុំរបស់ប៉ុស្តិ៍។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ និងលោកនាយរងប៉ុស្តិ៍ នាយ នាយរងផ្នែកព្រមទាំងមន្ត្រីសរុបចំនួន ២៤នាក់៕