ក្រុុមសិក្ខាមមន្រ្តីនគរបាលជាតិ ២៨នាក់ ធ្វើដំណើរវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលសន្តិសុខស្រាវជ្រាវ នៅប្រទេសវៀតណាម
ស្វាយរៀង៖ នៅថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង៤០នាទី ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលបែបបទ ជូនក្រុុមសិក្ខាមមន្រ្តីនគរបាលជាតិចំនួន ២៨នាក់ ស្រី ០១នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ ម៉ាប់ នាយរងការិយាល័យបុគ្គលិក បានធ្វើដំណើរវិលត្រឡប់មកកាន់ប្រទេសវិញ បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលសន្តិសុខស្រាវជ្រាវ នៅប្រទេសវៀតណាម។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលក្រុមការងារចត្តាឡីស័ក បានអនុវត្តតាមវិធានការរបស់ក្រសួង៕