ព័ត៌មានថ្មីបំផុត


កោះកុង៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៧និង០០នាទី លោក ទូ សាវុទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពខេត្ត មកត្រួតពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និង សំណេះសំណាលដល់មន្ត្រីពាក់ព័ន្ធនៅមាត់ច្រក។

ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត បានណែនាំ ផ្តាំផ្ញើរ ដល់មន្ត្រីពាក់ព័ន្ធនៅមាត់ច្រក ត្រូវយកចិត្តទុកដាក់ការពារ និងចូលរួមទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ តាមវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានល្អប្រសើរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ