ឧត្តមសេនីយ៍ឯក ចុង សុវណ្ណនី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្ញើសារលិខិតជូនពរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១
ភ្នំពេញ៖ នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២១នេះ ឧត្តមសេនីយ៍ឯក ចុង សុវណ្ណនី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមសម្ដែងនូវសេចក្ដីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ចំពោះនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកជំទាវ សូមបានប្រកបដោយកាយពលរឹងមាំខ្លាំងក្លាបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរតរៀងទៅ៕