ឧត្តមសេនីយ៍ឯក គឿន សុភ័ក្រ្តា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្ញើសារលិខិតជូនពរ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១
ភ្នំពេញ៖ នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២១នេះ ឧត្តមសេនីយ៍ឯក គឿន សុភ័ក្រ្តា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមសម្ដែងនូវសេចក្ដីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ចំពោះឯកឧត្តម សន្តិបណ្ឌិតសុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមបានប្រកបដោយកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរតរៀងទៅ៕