នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១
ភ្នំពេញ៖ នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២១នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមសម្ដែងនូវសេចក្ដីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ចំពោះសម្ដេចអគ្គមហាអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមបានប្រកបដោយកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរតរៀងទៅ៕