នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំទទួលជួយការងារអន្តោប្រវេសន៍ និងផ្សព្វផ្សាយអំពីសភាពការណ៍សន្តិសុខថ្មី និងការងារពាក់ព័ន្ធមួយចំនួនទៀត
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំទទួលជួយការងារអន្តោប្រវេសន៍ និងផ្សព្វផ្សាយអំពីសភាពការណ៍សន្តិសុខថ្មី និងការងារពាក់ព័ន្ធមួយចំនួនទៀត ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយករង ផងដែរ៕