ព័ត៌មានថ្មីបំផុត


កោះកុង៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មានពលរដ្ឋខ្មែរ ០៤នាក់ បានវិលត្រឡប់ចូលប្រទេសវិញ មានលិខិតបញ្ជាក់អភិបាលស្រុក និងលិខិតពិនិត្យសុខភាព របស់មន្ទីរពេទ្យស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃដោយមានការចូលរួមត្រួតពិនិត្យសុខភាព និងអនុវត្តនីតិវិធីរបស់មន្រ្តីចត្តាឡីស័ក ប្រចាំការមាត់ច្រក នូវវិធានការ របស់ក្រសួងសុខាភិបាល។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ