ព័ត៌មានថ្មីបំផុត


កោះកុង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ ម៉ៅ រ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិក្បាលសាឡុង ឃុំពីងស្តោក ស្រុកជល់គិរី  ខេត្តកំពង់ឆ្នាំង, ២-ឈ្មោះ ង៉ែ សន ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកត្រាំងខេត្តតាកែវ, ៣-ឈ្មោះ ខុន ប៊ុណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំ, ៤-ឈ្មោះ ផន ហៃ ភេទប្រុស អាយុ ៣៦ឆ្នាំនៅ ភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ