លោកស្នងការរង ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កទាំង៤ នៅក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ស្នងការរង ផែនការងារអន្តោប្រវេសន៍ និងផែនការងារព្រហ្មទណ្ឌ បានសហការគ្នា ដឹកនាំកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កទាំង៤ មាន វិទ្យាល័យនិមិត្ត, មណ្ឌលសុខភាពប៉ោយប៉ែត១, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងសាលាវិទ្យាល័យព្រហ្មនិមិត្ត (ត្រៀមបំរុង)។
លោកឧត្តមសេនីយ៍ស្នងការរង បានចូលរួមផ្តល់មតិណែនាំ អំពីវិធានការ គ្រប់គ្រងពលករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរឆ្លងកាត់តាមបន្ទាត់ព្រំដែន និងតាមរបៀងទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងឆ្លងសហគមន៍ នៅក្នុងតំបន់មួយចំនួនក្នុងប្រទេសថៃ៕