ព័ត៌មានថ្មីបំផុត


ប៉ៃលិន៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង៤០នាទី លោកវរសេនីយ៍ឯក ផាត់ វីរៈ នាយប៉ុស្តិ៍ បានចូលរួមផ្លាស់ប្តូរតួនាទីសហការី ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្រោមអធិបតីភាព ឯកឧត្តម ចេង ញ៉ាន់ អភិបាលរង ខេត្តប៉ៃលិន នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ។

ពិធីផ្លាស់ប្តូរតួនាទីសហការី ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ប្រារព្ធឡើងនាពេលនេះ ក៏មានការចូលរួមពី ស្ថាប័នទាំងអស់ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ