ព័ត៌មានថ្មីបំផុត


កោះកុង៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៥នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៥នាក់នេះ មាន ១-ឈ្មោះ ហុង នឹម ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិអូជុំ ឃុំកូនសាត់ស្រុកទឹកឈូ ខេត្តកំពត, ២-ឈ្មោះ វិន ចំប៉ា ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង, ៣-ឈ្មោះ សំ ស្រីម៉ៅ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ៤-ឈ្មោះ សុះ សួសភេទស្រី អាយុ ២៩ឆ្នាំ, ៥-ឈ្មោះ ជូន ស្រីមុំ ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិជ្រាវ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែងនិងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ