ព័ត៌មានថ្មីបំផុត


Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់៦៣,០៥៣,០៩៨នាក់ និងកំណើនមនុស្សស្លាប់សរុប បានកើនឡើងដល់ ១,៤៦៤,៧៦៤នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុប បានកើនឡើងដល់ ៤៣,៥៣១,៣៦៥នាក់ គិតត្រឹមថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ វីរុស Covid-19 បានសម្លាប់មនុស្សអស់ចំនួន ៧,២១៨នាក់ ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីចំនួន ៤៩៦,០៧៧នាក់ នៅជុំវិញពិភពលោក។

សូមបញ្ជាក់ជូនថា ប្រទេសដែលមានករណីឆ្លងវីរុស Covid-19 សរុបជាង ១លានករណី មានចំនួន ១២ប្រទេស គឺសហរដ្ឋអាមេរិកប្រទេសឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អេស្ប៉ាញ អង់គ្លេស អ៉ីតាលី អាហ្សង់ទីន កូឡុំប៊ី ម៉ិកស៊ិក និងប្រទេសអាល្លឺម៉ង់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ