កិច្ចប្រជុំផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
សៀមរាប៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចូលរួមប្រជុំផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស, លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី អង្គភាព តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ឋជាច្រើនរូបទៀត៕