ពលរដ្ឋខ្មែរ ១៣នាក់ ត្រូវបានមន្ទីរសង្គមកិច្ចយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាំយកពីប្រទេសចិនមកវិញ
ស្វាយរៀង៖ នៅថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានពិនិត្យឃើញ លោកជំទាវ ឯក សុវណ្ណភារ: អភិបាលរងខេត្តស្វាយរៀង ដឹកនាំមន្ទីរសង្គមកិច្ចយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង សហការជាមួយតំណាងមន្ទីរសង្គមកិច្ចក្រុងហូជីមិញ បានធ្វើការទទួលពលរដ្ឋខ្មែរចំនួន ១៣នាក់។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ១៣នាក់នេះ មាន នារីខ្មែរ ០៨នាក់ ដែលបានចាញ់បោកមេខ្យល់ នាំយកទៅជួញដូរនៅប្រទេសចិន និងពលរដ្ឋខ្មែរ ០៥នាក់ ស្រី ០២នាក់ រកស៊ីមិនស្របច្បាប់។ ដោយយោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួង៕