កិច្ចប្រជុំឆ្លងវិភាគមុខងារ តួនាទីតាមផ្នែក និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី របស់នាយកដ្ឋានច្រកទ្វារទី១
ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងវិភាគមុខងារតួនាទីតាមផ្នែក និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី ចំណុះឲ្យការិយាល័យច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញ និងមន្រ្តីជំនាញដែលពាក់ព័ន្ធ ចំណុះនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកប្រធាននាយកដ្ឋានបានណែនាំ ឲ្យសមត្ថកិច្ចជំនាញ ពង្រឹងតួនាទី បំពេញកាតព្វកិច្ច ដែលថ្នាក់លើប្រគល់ជូន ដោយមានការទទួលខុសត្រូវ និងអនុវត្តតាមការណែរបស់ក្រសួងសុខាភិបាល ស្តីអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ Covid-19 ៕