អ្នកដំណើរសញ្ជាតិវៀតណាម ០៨នាក់ ចូលប្រទេសកម្ពុជា ត្រូវបានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល
ក្រចេះ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទ ឲ្យអ្នកដំណើរជាសញ្ជាតិវៀតណាម ចូលប្រទេសមានចំនួន ០៨នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅទីស្នាក់ការក្រុមហ៊ុន ដុងភូ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុងក្រចេះ ខេត្តក្រចេះ៕