កិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០២០ របស់នាយកដ្ឋានច្រកទ្វារទី១
ភ្នំពេញ៖ នាថ្ងៃអង្គារ ០៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០២០។
កិច្ចប្រជុំនាពេលនេះ បានធ្វើឡើងនៅនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ ចំណុះនាយកដ្ឋានច្រកទ្វារទី១ សរុបចំនួន ១៨នាក់។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន មានមតិបូកសរុប និងណែនាំ ដល់លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្ត្រីទាំងអស់ ឲ្យខិតខំបំពេញភារកិច្ចឲ្យកាន់តែល្អប្រសើរ និងត្រូវអនុវត្តវិធានការក្រសួងសុខាភិបាល បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានជាប់ជានិច្ច៕